ព្រះត្រៃបិដក ភាគ ៨៧

 [៦៩១] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា សោតាយតនៈ របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។បេ។
 [៦៩២] មនាយតនៈ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។
 [៦៩៣] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង សោតាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ទេ​ឬ។ ពួក​សត្វ ដែល​ប្រកបដោយ​សោតៈ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែ​សោតាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ ដែល​មិន​មាន​ចក្ខុ មិន​មាន​សោតៈ កាល​ចាប់បដិសន្ធិ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង សោតាយតនៈ មិន​រលត់​ទៅ​ផង។
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 637825440407286222
ទៅកាន់ទំព័រ៖