ព្រះត្រៃបិដក ភាគ ៨៧
មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែចក្ខាយតនៈ របស់ពួកសត្វនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វដែលមិនមានសោតៈ មិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ចក្ខាយតនៈ មិនកើតឡើងផង។
[៦៩៤] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈ របស់សត្វនោះ មិនរលត់ទៅទេឬ។ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ តែឃានាយតនៈ របស់ពួកសត្វនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វដែលមិនមានចក្ខុ មិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វនោះ
ID: 637825440632922742
ទៅកាន់ទំព័រ៖