ព្រះត្រៃបិដក ភាគ ៨៧

មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​មិន​មាន​ឃានៈ មិន​មាន​ចក្ខុ កាល​ច្យុត កាល​ចាប់បដិសន្ធិ ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង ចក្ខា​យតនៈ មិនកើត​ឡើង​ផង។
 [៦៩៥] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង រូបាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ទេ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​រូប កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែ​រូបាយតនៈ របស់​ពួក​សត្វ​នោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ មិន​មាន​រូប កាល​ចាប់បដិសន្ធិ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង រូបាយតនៈ មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ទេ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​មិន​មាន​រូប មិន​មាន​ចក្ខុ កាល​ច្យុត កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង ចកា្ខ​យតនៈ មិនកើត​ឡើង​ផង។
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 637825440875891568
ទៅកាន់ទំព័រ៖