ព្រះត្រៃបិដក ភាគ ៨៧
[៦៩៦] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនរលត់ទៅទេឬ។ ពួកសត្វ ដែលប្រកបដោយចិត្ត កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វដែលមិនមានចក្ខុ មិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វដែលមិនមានចិត្ត មិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ចក្ខាយតនៈ មិនកើតឡើងផង។
[៦៩៧] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅទេឬ។ ពួកសត្វទាំងអស់ កាលច្យុត
ID: 637825441103262446
ទៅកាន់ទំព័រ៖