ព្រះត្រៃបិដក ភាគ ៨៧
ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ចក្ខាយតនៈ មិនកើតឡើងផង។
[៦៩៨] ឃានាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅទេឬ។ ពួកសត្វដែលប្រកបដោយរូប កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វដែលមិនមានឃានៈ មិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា
ID: 637825441361404529
ទៅកាន់ទំព័រ៖