ព្រះត្រៃបិដក ភាគ ៨៧

មិន​រលត់​ទៅ ឃានាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ទេ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​ឃានៈ កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​មិន​មាន​រូប មិន​មាន​ឃានៈ កាល​ច្យុត កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង ឃានាយតនៈ មិនកើត​ឡើង​ផង។
 [៦៩៩] ឃានាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង មនាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ទេ​ឬ ពួក​សត្វ​ដែល​ប្រកបដោយ​ចិត្ត កាល​ច្យុត ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​មិន​មាន​ឃានៈ មិន​មានចិត្ត កាល​ចាប់បដិសន្ធិ កាល​ច្យុត ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង មនាយតនៈ មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ឃានាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ទេ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​ឃានៈ កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​មិន​មានចិត្ត មិន​មាន​ឃានៈ កាល​ច្យុត កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង ឃានាយតនៈ មិនកើត​ឡើង​ផង។
ថយ | ទំព័រទី ៣៧៤ | បន្ទាប់
ID: 637825441670154653
ទៅកាន់ទំព័រ៖