ព្រះត្រៃបិដក ភាគ ៨៧
[៧០០] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅទេឬ។ ពួកសត្វទាំងអស់ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វដែលមិនមានឃានៈ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វដែលមិនមានឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ឃានាយតនៈ មិនកើតឡើងផង។
[៧០១] រូបាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនរលត់ទៅទេឬ។ ពួកសត្វ ដែលប្រកបដោយចិត្ត កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វ ដែលមិនមានរូប មិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ
ID: 637825441907221577
ទៅកាន់ទំព័រ៖