ព្រះត្រៃបិដក ភាគ ៨៧

មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ទេ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​រូប កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​មិន​មានចិត្ត មិន​មាន​រូប កាល​ច្យុត កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង រូបាយតនៈ មិនកើត​ឡើង​ផង។
 [៧០២] រូបាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ធម្មាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ទេ​ឬ។ ពួក​សត្វ​ទាំងអស់ កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​មិន​មាន​រូប កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ធម្មាយតនៈ មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ទេ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​រូប កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​មិន​មាន​រូប កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង រូបាយតនៈ មិនកើត​ឡើង​ផង។
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 637825442170047280
ទៅកាន់ទំព័រ៖