ព្រះត្រៃបិដក ភាគ ៨៧
[៧០៣] មនាយតនៈ របស់សត្វណា មិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅទេឬ។ ពួកសត្វទាំងអស់ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ របស់សត្វនោះ មិនកើតឡើងទេឬ។ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនកើតឡើងផង។
[៧០៤] ចក្ខាយតនៈ មិនកើតឡើង ក្នុងទីណា។បេ។
[៧០៥] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា។បេ។ (ចក្ខាយតនៈ) របស់សត្វណាក្ដី (ចក្ខាយតនៈ) របស់សត្វណា ក្នុងទីណាក្ដី ដូចៗគ្នា។
ID: 637825442523953533
ទៅកាន់ទំព័រ៖