ព្រះត្រៃបិដក ភាគ ៨៧

 [៧០៦] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង​ហើយ សោតាយតនៈ របស់​សត្វ​នោះ រលត់​ហើយ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា រលត់​ហើយ ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ​ដែរ​ឬ។ អើ។ (បុច្ឆា​ជា​អតីត ក្នុង​ការ​កើតឡើង​ក្ដី ក្នុង​ការ​រលត់​ទៅ​ក្ដី ក្នុង​ការ​កើតឡើង និង​ការ​រលត់​ទៅ​ក្ដី ជា​អនុលោម​ក្ដី ជា​បដិលោម​ក្ដី ដូចៗគ្នា)។
 [៧០៧] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង សោតាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ បណ្ដា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន ពួក​សត្វ​នោះ កើតឡើង សោតាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ សោតាយតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង ចក្ខា​យតនៈ នឹង​កើតឡើង​ផង។
ថយ | ទំព័រទី ៣៧៨ | បន្ទាប់
ID: 637825442763196348
ទៅកាន់ទំព័រ៖