ព្រះត្រៃបិដក ភាគ ៨៧

 [៧០៨] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង ឃានាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព​ហើយ នឹង​បរិនិព្វាន ពួក​សត្វ​នោះ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​កើតឡើង​ផង ឃានាយតនៈ នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឃានាយតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង ចក្ខា​យតនៈ នឹង​កើតឡើង​ផង។
 [៧០៩] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង រូបាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 637825442989290094
ទៅកាន់ទំព័រ៖