ព្រះត្រៃបិដក ភាគ ៨៧

 [៥១] សញ្ញា ហៅថា​សញ្ញាខន្ធ​ឬ។ ទិដ្ឋិ​សញ្ញា ហៅថា​សញ្ញា តែ​មិនមែន​ហៅថា សញ្ញាខន្ធ​ទេ ឯសញ្ញាខន្ធ ហៅថា​សញ្ញា​ផង ហៅថា​សញ្ញាខន្ធ​ផង។ ខន្ធ​ទាំងឡាយ ហៅថា​វេទនាខន្ធ​ឬ។ វេទនាខន្ធ ហៅថា​ខន្ធ​ផង ហៅថា​វេទនាខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​វេទនាខន្ធ​ទេ។
 [៥២] សញ្ញា ហៅថា​សញ្ញាខន្ធ​ឬ។ ទិដ្ឋិ​សញ្ញា ហៅថា​សញ្ញា តែ​មិនមែន​ហៅថា​សញ្ញាខន្ធ​ទេ ឯសញ្ញាខន្ធ ហៅថា​សញ្ញា​ផង ហៅថា​សញ្ញាខន្ធ​ផង។ ខន្ធ​ទាំងឡាយ ហៅថា​សង្ខារក្ខន្ធ​ឬ។ សង្ខារក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​សង្ខារក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​សង្ខារក្ខន្ធ​ទេ។
 [៥៣] សញ្ញា ហៅថា​សញ្ញាខន្ធ​ឬ។ ទិដ្ឋិ​សញ្ញា ហៅថា​សញ្ញា តែ​មិនមែន​ហៅថា សញ្ញាខន្ធ​ទេ ឯសញ្ញាខន្ធ ហៅថា​សញ្ញា​ផង ហៅថា​សញ្ញាខន្ធ​ផង។ ខន្ធ​ទាំងឡាយ ហៅថា​វិញ្ញាណក្ខន្ធ​ឬ។ វិញ្ញាណក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​វិញ្ញាណក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​វិញ្ញាណក្ខន្ធ​ទេ។
 [៥៤] ពួក​សង្ខារ ហៅថា​សង្ខារក្ខន្ធ​ឬ។ ពួក​សង្ខារ​ដ៏​សេស វៀរលែងតែ​សង្ខារក្ខន្ធ​ចេញ ហៅថា​ពួក​សង្ខារ តែ​មិនមែន​ហៅថា សង្ខារក្ខន្ធ​ទេ ឯសង្ខារក្ខន្ធ ហៅថា​ពួក​សង្ខារ​ផង ហៅថា​សង្ខារក្ខន្ធ​ផង។
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637825317288717301
ទៅកាន់ទំព័រ៖