ព្រះត្រៃបិដក ភាគ ៨៧

 [៧១៣] រូបាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង មនាយតនៈ។បេ។ ធម្មាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​កើតឡើង ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង រូបាយតនៈ នឹង​កើតឡើង​ផង។
 [៧១៤] មនាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ធម្មាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ មនាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​កើតឡើង ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង មនាយតនៈ នឹង​កើតឡើង​ផង។
 [៧១៥] ចក្ខា​យតនៈ នឹង​កើតឡើង ក្នុង​ទីណា។បេ។
ថយ | ទំព័រទី ៣៨២ | បន្ទាប់
ID: 637825443767114213
ទៅកាន់ទំព័រ៖