ព្រះត្រៃបិដក ភាគ ៨៧

 [៧១៦] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា សោតាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព សោតាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ សោតាយតនៈ របស់​ពួក​សត្វ​ជា​បញ្ច​វោ​កា​រៈ​ទាំងនោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង ចក្ខា​យតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
 [៧១៧] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ចក្ខា​យតនៈ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ចក្ខា​យតនៈ របស់​ពួក​សត្វ​ជា​កាមាវច​រៈ​ទាំងនោះ នឹង​កើតឡើង​ផង ឃានាយតនៈ នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ៣៨៣ | បន្ទាប់
ID: 637825444001453291
ទៅកាន់ទំព័រ៖