ព្រះត្រៃបិដក ភាគ ៨៧
[៧២១] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ រូបាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ ក្រៅនេះ នឹងរលត់ទៅផង ឃានាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។
[៧២២] ឃានាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ ក្រៅនេះ នឹងរលត់ទៅផង ឃានាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។
ID: 637825444686845999
ទៅកាន់ទំព័រ៖