ព្រះត្រៃបិដក ភាគ ៨៧

 [៧២៣] រូបាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ រូបាយតនៈ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ រូបាយតនៈ របស់​ពួក​សត្វ​ជា​បញ្ច​វោ​កា​រៈ​នោះ នឹង​កើតឡើង​ផង មនាយតនៈ នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព និង​ពួក​អរូបព្រហ្ម មនាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនាយតនៈ របស់​ពួក​សត្វ​ជា​បញ្ច​វោ​កា​រៈ​នោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង រូបាយតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
 [៧២៤] រូបាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ៣៨៧ | បន្ទាប់
ID: 637825444952332480
ទៅកាន់ទំព័រ៖