ព្រះត្រៃបិដក ភាគ ៨៧

ខន្ធ​ទាំងឡាយ ហៅថា​រូបក្ខន្ធ​ឬ។ រូបក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​រូបក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​រូបក្ខន្ធ​ទេ។
 [៥៥] ពួក​សង្ខារ ហៅថា​សង្ខារក្ខន្ធ​ឬ។ ពួក​សង្ខារ​ដ៏​សេស វៀរលែងតែ​សង្ខារក្ខន្ធ​ចេញ ហៅថា​ពួក​សង្ខារ តែ​មិនមែន​ហៅថា សង្ខារក្ខន្ធ​ទេ ឯសង្ខារក្ខន្ធ ហៅថា​ពួក​សង្ខារ​ផង ហៅថា​សង្ខារក្ខន្ធ​ផង។ ខន្ធ​ទាំងឡាយ ហៅថា​វេទនាខន្ធ​ឬ។ វេទនាខន្ធ ហៅថា​ខន្ធ​ផង ហៅថា​វេទនាខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​វេទនាខន្ធ​ទេ។
 [៥៦] ពួក​សង្ខារ ហៅថា​សង្ខារក្ខន្ធ​ឬ។ ពួក​សង្ខារ​ដ៏​សេស វៀរលែងតែ​សង្ខារក្ខន្ធ​ចេញ ហៅថា​ពួក​សង្ខារ តែ​មិនមែន​ហៅថា សង្ខារក្ខន្ធ​ទេ ឯសង្ខារក្ខន្ធ ហៅថា​ពួក​សង្ខារ​ផង ហៅថា​សង្ខារក្ខន្ធ​ផង។ ខន្ធ​ទាំងឡាយ ហៅថា​សញ្ញាខន្ធ​ឬ។ សញ្ញាខន្ធ ហៅថា​ខន្ធ​ផង ហៅថា​សញ្ញាខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​សញ្ញាខន្ធ​ទេ។
 [៥៧] ពួក​សង្ខារ ហៅថា​សង្ខារក្ខន្ធ​ឬ។ ពួក​សង្ខារ​ដ៏​សេស វៀរលែងតែ​សង្ខារក្ខន្ធ​ចេញ ហៅថា​ពួក​សង្ខារ តែ​មិនមែន​ហៅថា សង្ខារក្ខន្ធ​ទេ ឯសង្ខារក្ខន្ធ ហៅថា​ពួក​សង្ខារ​ផង ហៅថា​សង្ខារក្ខន្ធ​ផង។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637825317547779786
ទៅកាន់ទំព័រ៖