ព្រះត្រៃបិដក ភាគ ៨៧
[៧៣៩] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា ក្នុងទីណា។បេ។ អើ។
[៧៤០] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា ក្នុងទីណា។បេ។ អើ។
ID: 637825447303750560
ទៅកាន់ទំព័រ៖