ព្រះត្រៃបិដក ភាគ ៨៧

 [៧៤៣] រូបាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព និង​ពួក​អរូបព្រហ្ម រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង មនាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ មនាយតនៈ របស់​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន មនាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង រូបាយតនៈ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៧៤៤] រូបាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។
ថយ | ទំព័រទី ៣៩៩ | បន្ទាប់
ID: 637825447824641527
ទៅកាន់ទំព័រ៖