ព្រះត្រៃបិដក ភាគ ៨៧
ពួកធម៌ណា មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានអកុសលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានអកុសលមូលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសល។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ
ID: 637825308581743679
ទៅកាន់ទំព័រ៖