ព្រះត្រៃបិដក ភាគ ៨៧
[៧៤៦] ចក្ខាយតនៈ របស់សត្វណា កើតឡើង សោតាយតនៈ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា រលត់ហើយ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ កើតឡើងផង។ បុច្ឆាជាអតីតដែលលោកចែកហើយ តាមបច្ចុប្បន្ន ក្នុងឧប្បាទវារៈយ៉ាងណា ឯបុច្ឆាជាអតីត ដែលលោកចែក តាមបច្ចុប្បន្ន ក្នុងឧប្បាទៈ និងនិរោធៈ ក៏យ៉ាងនោះដែរ បណ្ឌិត ត្រូវបែងចែក ជាអនុលោមផង ជាបដិលោមផងចុះ។
[៧៤៧] ចក្ខាយតនៈ របស់សត្វណា កើតឡើង សោតាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ
ID: 637825448369208212
ទៅកាន់ទំព័រ៖