ព្រះត្រៃបិដក ភាគ ៨៧
[៧៥១] ចក្ខាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង ចក្ខាយតនៈ កើតឡើងផង។
[៧៥២] ឃានាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ។បេ។ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង ឃានាយតនៈ កើតឡើងផង។
ID: 637825449100396759
ទៅកាន់ទំព័រ៖