ព្រះត្រៃបិដក ភាគ ៨៧
[៧៥៦] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព សោតាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៧៥៧] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់រូបាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា
ID: 637825449623220406
ទៅកាន់ទំព័រ៖