ព្រះត្រៃបិដក ភាគ ៨៧
ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចូលទៅកាន់កាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៧៥៨] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
ID: 637825449849939893
ទៅកាន់ទំព័រ៖