ព្រះត្រៃបិដក ភាគ ៨៧
នឹងរលត់ទៅផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៧៦៣] ឃានាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង ឃានាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៧៦៤] រូបាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់អសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ
ID: 637825450578164231
ទៅកាន់ទំព័រ៖