ព្រះត្រៃបិដក ភាគ ៨៧
[៧៦៩] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា។បេ។ អើ។
[៧៧០] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា។បេ។ អើ។
ID: 637825451535386503
ទៅកាន់ទំព័រ៖