ព្រះត្រៃបិដក ភាគ ៨៧

មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន ក្នុង​កាមាវចរ​ភព កាល​ច្យុត​ចាក​រូបាវចរ​ភព ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ឃានាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ ឃានាយតនៈ របស់​សត្វ​ទាំងនោះ កាល​ចូល​ទៅកាន់​រូបាវចរ​ភព នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​កាមាវចរ​ភព កាល​ច្យុត​ចាក​រូបាវចរ​ភព ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ចក្ខា​យតនៈ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៧៧៨] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ កាល​ច្យុត​ចាក​បញ្ចវោការ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព និង​ពួក​អសញ្ញ​សត្វ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ៤១៨ | បន្ទាប់
ID: 637825452559773873
ទៅកាន់ទំព័រ៖