ព្រះត្រៃបិដក ភាគ ៨៧

 [៧៨២] ឃានាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ឃានៈ កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព និង​ពួក​សត្វ​ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន និង​ពួក​អសញ្ញ​សត្វ ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង មនាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ អើ។
 [៧៨៣] ឃានាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ទាំងអស់ កាល​ច្យុត កាល​ចាប់បដិសន្ធិ ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ធម្មាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ អើ។
ថយ | ទំព័រទី ៤២១ | បន្ទាប់
ID: 637825453313897422
ទៅកាន់ទំព័រ៖