ព្រះត្រៃបិដក ភាគ ៨៧

 [៧៨៥] រូបាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​រូប កាល​ច្យុត កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ធម្មាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ អើ។
 [៧៨៦] មនាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មានចិត្ត កាល​ច្យុត កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន មនាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ធម្មាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ អើ។
ថយ | ទំព័រទី ៤២៣ | បន្ទាប់
ID: 637825453826117977
ទៅកាន់ទំព័រ៖