ព្រះត្រៃបិដក ភាគ ៨៧
[៧៨៧] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ សោតាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងហើយ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ចក្ខាយតនៈ របស់សត្វទាំងនោះ ក្រៅនេះ មិនកើតឡើងហើយផង សោតាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ បុច្ឆាជាអនាគត ជិតអតីត ក្នុងនិរោធវារៈ បទដែលប្រកបដោយពាក្យថា នៃសត្វណាក្ដី បទដែលប្រកបដោយពាក្យថា ក្នុងទីណាក្ដី បទដែលប្រកបដោយពាក្យថា នៃសត្វណា ក្នុងទីណាក្ដី បទជាអនុលោមក្ដី បទជាបច្ចនិយៈក្ដី លោកចែកហើយយ៉ាងណា បុច្ឆាជាអនាគត ជិតអតីត សូម្បីក្នុងឧប្បាទនិរោធ លោកគប្បីចែកយ៉ាងនេះដែរ។
ចប់ ឧប្បាទនិរោធវារៈ។
ចប់ បវត្តិវារៈ។
ID: 637825454049555552
ទៅកាន់ទំព័រ៖