ព្រះត្រៃបិដក ភាគ ៨៧

 [៧៩០] សត្វ​ណា នឹង​កំណត់​ដឹង នូវ​ចក្ខា​យតនៈ សត្វ​នោះ ឈ្មោះថា​នឹង​កំណត់​ដឹង នូវ​សោតាយតនៈ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សត្វ​ណា នឹង​កំណត់​ដឹង នូវ​សោតាយតនៈ សត្វ​នោះ ឈ្មោះថា​នឹង​កំណត់​ដឹង​នូវ​ចក្ខា​យតនៈ​ដែរ​ឬ។ អើ។ សត្វ​ណា នឹង​មិនកំណត់​ដឹង នូវ​ចក្ខា​យតនៈ សត្វ​នោះ ឈ្មោះថា​នឹង​មិនកំណត់​ដឹង នូវ​សោតាយតនៈ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សត្វ​ណា នឹង​មិនកំណត់​ដឹង នូវ​សោតាយតនៈ សត្វ​នោះ ឈ្មោះថា​នឹង​មិនកំណត់​ដឹង នូវ​ចក្ខា​យតនៈ​ដែរ​ឬ។ អើ។
 [៧៩១] សត្វ​ណា កំណត់​ដឹង​នូវ​ចក្ខា​យតនៈ សត្វ​នោះ ឈ្មោះថា​កំណត់​ដឹង​ហើយ​នូវ​សោតាយតនៈ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត សត្វ​ណា កំណត់​ដឹង​ហើយ​នូវ​សោតាយតនៈ សត្វ​នោះ ឈ្មោះថា​កំណត់​ដឹង​នូវ​ចក្ខា​យតនៈ​ដែរ​ឬ។ មិនមែនទេ។ សត្វ​ណា មិនកំណត់​ដឹង​នូវ​ចក្ខា​យតនៈ សត្វ​នោះ ឈ្មោះថា​មិនកំណត់​ដឹង​ហើយ នូវ​សោតាយតនៈ​ដែរ​ឬ។ ព្រះអរហន្ត មិនកំណត់​ដឹង​នូវ​ចក្ខា​យតនៈ តែ​មិនមែន​ជា​មិនកំណត់​ដឹង​ហើយ នូវ​សោតាយតនៈ​ទេ ពួក​បុគ្គល​ដ៏​សេស វៀរលែងតែ​បុគ្គល​ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​ព្រះអរហន្ត​ចេញ មិនកំណត់​ដឹង នូវ​ចក្ខា​យតនៈ​ផង មិនកំណត់​ដឹង​ហើយ នូវ​សោតាយតនៈ​ផង។ មួយ​យ៉ាង​ទៀត សត្វ​ណា
ថយ | ទំព័រទី ៤២៦ | បន្ទាប់
ID: 637825454565973979
ទៅកាន់ទំព័រ៖