ព្រះត្រៃបិដក ភាគ ៨៧

មិនកំណត់​ដឹង​ហើយ​នូវ​សោតាយតនៈ សត្វ​នោះ ឈ្មោះថា​មិនកំណត់​ដឹង​នូវ​ចក្ខា​យតនៈ​ដែរ​ឬ។ បុគ្គល ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ មិនកំណត់​ដឹង​ហើយ​នូវ​សោតាយតនៈ តែ​មិនមែន​ជា​មិនកំណត់​ដឹង​នូវ​ចក្ខា​យតនៈ​ទេ ពួក​បុគ្គល​ដ៏​សេស វៀរលែងតែ​បុគ្គល​ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​ព្រះអរហន្ត​ចេញ មិនកំណត់​ដឹង​ហើយ​នូវ​សោតាយតនៈ​ផង មិនកំណត់​ដឹង​នូវ​ចក្ខា​យតនៈ​ផង។
 [៧៩២] សត្វ​ណា កំណត់​ដឹង​នូវ​ចក្ខា​យតនៈ សត្វ​នោះ នឹង​កំណត់​ដឹង​នូវ​សោតាយតនៈ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត សត្វ​ណា នឹង​កំណត់​ដឹង​នូវ​សោតាយតនៈ សត្វ​នោះ ឈ្មោះថា​កំណត់​ដឹង​នូវ​ចក្ខា​យតនៈ​ដែរ​ឬ។ មិនមែនទេ។ សត្វ​ណា មិនកំណត់​ដឹង​នូវ​ចក្ខា​យតនៈ សត្វ​នោះ នឹង​មិនកំណត់​ដឹង​នូវ​សោតាយតនៈ​ដែរ​ឬ។ ពួក​សត្វ​ណា នឹង​បាន​ចំពោះ​នូវ​មគ្គ ពួក​សត្វ​នោះ ឈ្មោះថា​មិនកំណត់​ដឹង​នូវ​ចក្ខា​យតនៈ តែ​មិនមែន​ជា​នឹង​មិនកំណត់​ដឹង​នូវ​សោតាយតនៈ​ទេ ព្រះអរហន្ត​ក្ដី ពួក​បុថុជ្ជន​ណា​ក្ដី នឹង​មិនបាន​នូវ​មគ្គ ពួក​បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​ចក្ខា​យតនៈ​ផង នឹង​មិនកំណត់​ដឹង​នូវ​សោតាយតនៈ​ផង។ មួយ​យ៉ាង​ទៀត សត្វ​ណា នឹង​មិនកំណត់​ដឹង​នូវ​សោតាយតនៈ
ថយ | ទំព័រទី ៤២៧ | បន្ទាប់
ID: 637825454775192353
ទៅកាន់ទំព័រ៖