ព្រះត្រៃបិដក ភាគ ៨៧

សត្វ​នោះ មិនកំណត់​ដឹង​ហើយ​នូវ​ចក្ខា​យតនៈ​ដែរ​ឬ។ ព្រះអរហន្ត នឹង​មិនកំណត់​ដឹង​នូវ​សោតាយតនៈ តែ​មិនមែន​ជា​មិនកំណត់​ដឹង​ហើយ​នូវ​ចក្ខា​យតនៈ​ទេ បុគ្គល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ​ក្ដី ពួក​បុថុជ្ជន​ណា​ក្ដី នឹង​មិនបាន​នូវ​មគ្គ ពួក​បុគ្គល​នោះ ឈ្មោះថា​នឹង​មិនកំណត់​ដឹង នូវ​សោតាយតនៈ​ផង មិនកំណត់​ដឹង​ហើយ​នូវ​ចក្ខា​យតនៈ​ផង។

ចប់ បរិញ្ញា​វារៈ។
ចប់ អាយតន​យម​កៈ។

ថយ | ទំព័រទី ៤២៩
ID: 637825455228878531
ទៅកាន់ទំព័រ៖