ព្រះត្រៃបិដក ភាគ ៨៧
មិនហៅថាសង្ខារក្ខន្ធឬ។ អើ។
[៦៧] រូប ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធឬ។ រូបក្ខន្ធ ហៅថាខន្ធផង ហៅថារូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថារូបក្ខន្ធទេ។
[៦៨] វេទនា ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធឬ។ វេទនាខន្ធ ហៅថាខន្ធផង ហៅថាវេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាវេទនាខន្ធទេ។
[៦៩] សញ្ញា ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាសញ្ញាខន្ធទេ។
[៧០] ពួកសង្ខារ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធឬ។ សង្ខារក្ខន្ធ ហៅថាខន្ធផង ហៅថាសង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សង្ខារក្ខន្ធទេ។
[៧១] វិញ្ញាណ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធឬ។ វិញ្ញាណក្ខន្ធ ហៅថាខន្ធផង ហៅថាវិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថាវិញ្ញាណក្ខន្ធទេ។
ID: 637825318757226663
ទៅកាន់ទំព័រ៖