ព្រះត្រៃបិដក ភាគ ៨៧

 [៧២] មិនមែន​រូប មិន​ហៅថា​ខន្ធ​ឬ។ ខន្ធ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​រូប​ចេញ មិន​ហៅថា​រូប​ទេ ហៅថា​ពួក​ខន្ធ ខន្ធ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​រូប និង​ពួក​ខន្ធ​ចេញ មិន​ហៅថា​រូប​ផង មិន​ហៅថា​ពួក​ខន្ធ​ផង។ មិនមែន​ពួក​ខន្ធ មិន​ហៅថា​រូបក្ខន្ធ​ឬ។ អើ។
[៧៣] មិនមែន​វេទនា មិន​ហៅថា​ខន្ធ​ឬ។ ខន្ធ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​វេទនា​ចេញ មិន​ហៅថា​វេទនា​ទេ ហៅថា​ពួក​ខន្ធ ខន្ធ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​វេទនា និង​ពួក​ខន្ធ​ចេញ មិន​ហៅថា​វេទនា​ផង មិន​ហៅថា​ពួក​ខន្ធ​ផង​ទេ។ មិនមែន​ពួក​ខន្ធ មិន​ហៅថា​វេទនាខន្ធ​ឬ។ អើ។
[៧៤] មិនមែន​សញ្ញា មិន​ហៅថា​ខន្ធ​ឬ។ ខន្ធ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​សញ្ញា​ចេញ មិន​ហៅថា​សញ្ញា​ទេ ហៅថា​ពួក​ខន្ធ ខន្ធ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​សញ្ញា និង​ពួក​ខន្ធ​ចេញ មិន​ហៅថា​សញ្ញា​ផង មិន​ហៅថា​ពួក​ខន្ធ​ផង​ទេ។ មិនមែន​ពួក​ខន្ធ មិន​ហៅថា​សញ្ញាខន្ធ​ឬ។ អើ។
[៧៥] មិនមែន​ពួក​សង្ខារ មិន​ហៅថា​ខន្ធ​ឬ។ ខន្ធ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​ពួក​សង្ខារ​ចេញ មិន​ហៅថា​ពួក​សង្ខារ​ទេ ហៅថា​ពួក​ខន្ធ ខន្ធ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​ពួក​សង្ខារ និង​ពួក​ខន្ធ​ចេញ មិន​ហៅថា​ពួក​សង្ខារ​ផង មិន​ហៅថា​ពួក​ខន្ធ​ផង​ទេ។ មិនមែន​ពួក​ខន្ធ មិន​ហៅថា​សង្ខារក្ខន្ធ​ឬ។ អើ។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637825319124269777
ទៅកាន់ទំព័រ៖