ព្រះត្រៃបិដក ភាគ ៨៧
[៧៦] មិនមែនវិញ្ញាណ មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណចេញ មិនហៅថាវិញ្ញាណទេ ហៅថាពួកខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណ និងពួកខន្ធចេញ មិនហៅថាវិញ្ញាណផង មិនហៅថាពួកខន្ធផងទេ។ មិនមែនពួកខន្ធ មិនហៅថាវិញ្ញាណក្ខន្ធឬ។ អើ។
[៧៧] រូប ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធឬ។ វេទនាខន្ធ ហៅថាខន្ធផង ហៅថាវេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា វេទនាខន្ធទេ។
[៧៨] រូប ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សញ្ញាខន្ធទេ។
[៧៩] រូប ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធឬ។ សង្ខារក្ខន្ធ ហៅថាខន្ធផង ហៅថាសង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា សង្ខារក្ខន្ធទេ។
[៨០] រូប ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធឬ។ វិញ្ញាណក្ខន្ធ ហៅថាខន្ធផង ហៅថាវិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស គ្រាន់តែជាពួកខន្ធ មិនមែនហៅថា វិញ្ញាណក្ខន្ធទេ។
ID: 637825319412551403
ទៅកាន់ទំព័រ៖