ព្រះត្រៃបិដក ភាគ ៨៧

 [៨៦] សញ្ញា​ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​វេទនាខន្ធ​ឬ។ វេទនាខន្ធ ហៅថា​ខន្ធ​ផង ហៅថា​វេទនាខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា វេទនាខន្ធ​ទេ។
[៨៧] សញ្ញា ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​សង្ខារក្ខន្ធ​ឬ។ សង្ខារក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​សង្ខារក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា សង្ខារក្ខន្ធ​ទេ។
[៨៨] សញ្ញា ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​វិញ្ញាណក្ខន្ធ​ឬ។ វិញ្ញាណក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​វិញ្ញាណក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា វិញ្ញាណក្ខន្ធ​ទេ។
[៨៩] ពួក​សង្ខារ ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​រូបក្ខន្ធ​ឬ។ រូបក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​រូបក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា រូបក្ខន្ធ​ទេ។
[៩០] ពួក​សង្ខារ ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​វេទនាខន្ធ​ឬ។ វេទនាខន្ធ ហៅថា​ខន្ធ​ផង ហៅថា​វេទនាខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា វេទនាខន្ធ​ទេ។
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637825320051490975
ទៅកាន់ទំព័រ៖