ព្រះត្រៃបិដក ភាគ ៨៧
[៩១] សង្ខារទាំងឡាយ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាខន្ធ មិនមែនហៅថា សញ្ញាខន្ធទេ។
[៩២] សង្ខារទាំងឡាយ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថា វិញ្ញាណក្ខន្ធឬ។ វិញ្ញាណក្ខន្ធ ហៅថាខន្ធផង ហៅថាវិញ្ញាណក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាខន្ធ មិនមែនហៅថា វិញ្ញាណក្ខន្ធទេ។
[៩៣] វិញ្ញាណ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធឬ។ រូបក្ខន្ធ ហៅថាខន្ធផង ហៅថារូបក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាខន្ធ មិនមែនហៅថារូបក្ខន្ធទេ។
[៩៤] វិញ្ញាណ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថា វេទនាខន្ធឬ។ វេទនាខន្ធ ហៅថាខន្ធផង ហៅថាវេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាខន្ធ មិនមែនហៅថា វេទនាខន្ធទេ។
[៩៥] វិញ្ញាណ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធឬ។ សញ្ញាខន្ធ ហៅថាខន្ធផង ហៅថាសញ្ញាខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាខន្ធ មិនមែនហៅថាសញ្ញាខន្ធទេ។
ID: 637825320479772148
ទៅកាន់ទំព័រ៖