ព្រះត្រៃបិដក ភាគ ៨៧
[៩៦] វិញ្ញាណ ហៅថាខន្ធឬ។ អើ។ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធឬ។ សង្ខារក្ខន្ធ ហៅថាខន្ធផង ហៅថាសង្ខារក្ខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាខន្ធ មិនមែនហៅថាសង្ខារក្ខន្ធទេ។
[៩៧] មិនមែនរូប មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូបចេញ មិនហៅថារូបទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូប និងខន្ធចេញ មិនហៅថារូបផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធទាំងឡាយ មិនហៅថាវេទនាខន្ធឬ។ អើ។
[៩៨] មិនមែនរូប មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូបចេញ មិនហៅថារូបទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូប និងខន្ធចេញ មិនហៅថារូបផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថាសញ្ញាខន្ធឬ។ អើ។
[៩៩] មិនមែនរូប មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូបចេញ មិនហៅថារូបទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូប និងខន្ធចេញ មិនហៅថារូបផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថាសង្ខារក្ខន្ធឬ។ អើ។
[១០០] មិនមែនរូប មិនហៅថា ខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូបចេញ មិនហៅថារូបទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែរូប និងខន្ធចេញ មិនហៅថារូបផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថាវិញ្ញាណក្ខន្ធឬ។ អើ។
ID: 637825320894592440
ទៅកាន់ទំព័រ៖