ព្រះត្រៃបិដក ភាគ ៨៧

មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល ពួក​ធម៌​ទាំងអស់​នោះ ជាអកុសល។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​អកុសលមូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​អកុសលមូល ពួក​ធម៌​ទាំងអស់​នោះ ជាអកុសល។
 [៣] ពួក​ធម៌​ណាមួយ ជា​អព្យាក្រឹត ពួក​ធម៌​ទាំងអស់​នោះ ជា​មូល​នៃ​អព្យាក្រឹត មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា ជា​មូល​នៃ​អព្យាក្រឹត ពួក​ធម៌​ទាំងអស់​នោះ ជា​អព្យាក្រឹត។ ពួក​ធម៌​ណាមួយ ជា​អព្យាក្រឹត ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ ដោយ​អព្យាកត​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ ដោយ​អព្យាកត​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​អព្យាក្រឹត។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ ដោយ​អព្យាកត​មូល ពួក​ធម៌​ទាំងអស់​នោះ មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​អព្យាកត​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​អព្យាកត​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​អព្យាក្រឹត។
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637825308810838981
ទៅកាន់ទំព័រ៖