ព្រះត្រៃបិដក ភាគ ៨៧

មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា​កើតឡើង រូបក្ខន្ធ របស់​សត្វ​នោះ ក៏​កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ចូល​ទៅកាន់​អរូបភព វេទនាខន្ធ​របស់​សត្វ​ទាំងនោះ កើតឡើង ឯរូបក្ខន្ធ​របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ចូល​ទៅកាន់​បញ្ចវោការ​ភព វេទនាខន្ធ​របស់​សត្វ​ទាំងនោះ កើតឡើង​ផង រូបក្ខន្ធ កើតឡើង​ផង។
 [១១៨] រូបក្ខន្ធ កើតឡើង​ក្នុង​ទីណា វេទនាខន្ធ ក៏​កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ រូបក្ខន្ធ កើតឡើង​ក្នុង​អសញ្ញ​សត្វ​នោះ ឯវេទនាខន្ធ មិនកើត​ឡើង​ក្នុង​អសញ្ញ​សត្វ​នោះ​ទេ រូបក្ខន្ធ រមែង​កើតឡើង​ផង វេទនាខន្ធ រមែង​កើតឡើង​ផង ក្នុង​បញ្ចវោការ​ភព​នោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ​កើតឡើង​ក្នុង​ទីណា រូបក្ខន្ធ​ក៏​កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ វេទនាខន្ធ កើតឡើង​ក្នុង​អរូបភព​នោះ ឯរូបក្ខន្ធ មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ វេទនាខន្ធ រមែង​កើតឡើង​ផង រូបក្ខន្ធ រមែង​កើតឡើង​ផង ក្នុង​បញ្ចវោការ​ភព​នោះ។
 [១១៩] រូបក្ខន្ធ របស់​សត្វ​ណា​កើតឡើង ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ ក៏​កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ចូល​ទៅកាន់​អសញ្ញ​សត្វ រូបក្ខន្ធ របស់​សត្វ​ទាំងនោះ កើតឡើង​ក្នុង​ទីនោះ ឯវេទនាខន្ធ​របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ពួក​សត្វ​ចូល​ទៅកាន់​បញ្ចវោការ​ភព រូបក្ខន្ធ​របស់​សត្វ​ទាំងនោះ ក៏​កើតឡើង​ផង
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637825322401826588
ទៅកាន់ទំព័រ៖