ព្រះត្រៃបិដក ភាគ ៨៧
វេទនាខន្ធ ក៏កើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា កើតឡើងក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វចូលទៅកាន់អរូបភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ។ ពួកសត្វចូលទៅកាន់បញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ ក៏កើតឡើងផង រូបក្ខន្ធក៏កើតឡើងផង ក្នុងទីនោះ។
[១២០] រូបក្ខន្ធ របស់សត្វណា មិនកើតឡើង វេទនាខន្ធរបស់សត្វនោះ ក៏មិនកើតឡើងដែរឬ។ ពួកសត្វចូលទៅកាន់អរូបភព រូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើង ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ កាលពួកសត្វទាំងពួងច្យុត រូបក្ខន្ធរបស់សត្វទាំងនោះ ក៏មិនកើតឡើងផង វេទនាខន្ធក៏មិនកើតឡើងផង។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា មិនកើតឡើង រូបក្ខន្ធរបស់សត្វនោះ ក៏មិនកើតឡើងដែរឬ។ ពួកសត្វចូលទៅកាន់ អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើង ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ កាលពួកសត្វទាំងពួងច្យុត វេទនាខន្ធរបស់សត្វទាំងនោះ ក៏មិនកើតឡើងផង រូបក្ខន្ធ ក៏មិនកើតឡើងផង។
ID: 637825322643246560
ទៅកាន់ទំព័រ៖