ព្រះត្រៃបិដក ភាគ ៨៧
[១២១] រូបក្ខន្ធ មិនកើតឡើងក្នុងទីណា វេទនាខន្ធមិនកើតឡើងក្នុងទីនោះដែរឬ។ កើតឡើង។ មួយយ៉ាងទៀត វេទនាខន្ធ មិនកើតឡើងក្នុងទីណា រូបក្ខន្ធ មិនកើតឡើងក្នុងទីនោះដែរឬ។ កើតឡើង។
[១២២] រូបក្ខន្ធរបស់សត្វណា មិនកើតឡើងក្នុងទីណា វេទនាខន្ធរបស់សត្វនោះ មិនកើតឡើងក្នុងទីនោះដែរឬ។ កាលពួកសត្វចូលទៅកាន់អរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ពួកសត្វទាំងពួងកាលច្យុត រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង វេទនាខន្ធ ក៏មិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនកើតឡើងក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ។ ពួកសត្វទាំងពួង កាលច្យុត វេទនាខន្ធរបស់សត្វទាំងនោះ ក៏មិនកើតឡើងផង រូបក្ខន្ធក៏មិនកើតឡើងផង ក្នុងទីនោះ។
[១២៣] រូបក្ខន្ធ របស់សត្វណា កើតឡើងហើយ វេទនាខន្ធរបស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា កើតឡើងហើយ រូបក្ខន្ធរបស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
ID: 637825322907464521
ទៅកាន់ទំព័រ៖