ព្រះត្រៃបិដក ភាគ ៨៧
[១២៤] រូបក្ខន្ធ កើតឡើងហើយ ក្នុងទីណា វេទនាខន្ធ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ កើតឡើងហើយ ក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបក្ខន្ធ ក៏កើតឡើងហើយផង វេទនាខន្ធក៏កើតឡើងហើយផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ កើតឡើងហើយ ក្នុងទីណា រូបក្ខន្ធ កើតឡើងហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធ កើតឡើងហើយ ក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនកើតឡើងហើយ ក្នុងទីនោះទេ វេទនាខន្ធ ក៏កើតឡើងហើយផង រូបក្ខន្ធ ក៏កើតឡើងហើយផង ក្នុងបញ្ចវោការភពនោះ។
[១២៥] រូបក្ខន្ធរបស់សត្វណា កើតឡើងហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធរបស់ពួកអសញ្ញសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបក្ខន្ធរបស់ពួកបញ្ចវោការសត្វនោះ ក៏កើតឡើងហើយផង វេទនាខន្ធ ក៏កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធរបស់ពួកអរូបព្រហ្មនោះ កើតឡើងហើយ ក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ វេទនាខន្ធ របស់ពួកបញ្ចវោការសត្វនោះ ក៏កើតឡើងហើយផង រូបក្ខន្ធ ក៏កើតឡើងហើយផង ក្នុងទីនោះ។
ID: 637825323167799369
ទៅកាន់ទំព័រ៖