ព្រះត្រៃបិដក ភាគ ៨៧

 [១២៦] រូបក្ខន្ធ​របស់​សត្វ​ណា មិនកើត​ឡើង​ហើយ វេទនាខន្ធ​របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ រូបក្ខន្ធ​របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ដែរ​ឬ។ មិន​មាន​ទេ។
 [១២៧] រូបក្ខន្ធ កើតឡើង​ហើយ ក្នុង​ទីណា វេទនាខន្ធ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ កើតឡើង​ហើយ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ មិនកើត​ឡើង​ហើយ ក្នុង​ទីណា រូបក្ខន្ធ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ កើតឡើង​ហើយ។
 [១២៨] រូបក្ខន្ធ របស់​សត្វ​ណា​មិនកើត​ឡើង​ហើយ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ រូបក្ខន្ធ របស់​ពួក​អរូបព្រហ្ម​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ រូបក្ខន្ធ​របស់​ពួក​សុទ្ធាវាស​សត្វ​នោះ ក៏​មិនកើត​ឡើង​ហើយ​ផង វេទនាខន្ធ ក៏​មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ​របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា រូបក្ខន្ធ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ វេទនាខន្ធ​របស់​ពួក​អសញ្ញ​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯរូបក្ខន្ធ​របស់​ពួក​សត្វ​នោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ វេទនាខន្ធ របស់​ពួក​សុទ្ធាវាស​សត្វ​នោះ ក៏​មិនកើត​ឡើង​ហើយ​ផង រូបក្ខន្ធ ក៏​មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637825323434830973
ទៅកាន់ទំព័រ៖