ព្រះត្រៃបិដក ភាគ ៨៧
ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលនៃអព្យាក្រឹតជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃអព្យាក្រឹតជាមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។ ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអព្យាកតមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។ ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានអព្យាក្រឹតជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានអព្យាក្រឹតជាមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។ ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអព្យាកតមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូល មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹត។ ពួកធម៌ណាមួយ ជាអព្យាក្រឹត
ID: 637825309093182208
ទៅកាន់ទំព័រ៖