ព្រះត្រៃបិដក ភាគ ៨៧

 [១៣១] រូបក្ខន្ធ របស់​សត្វ​ណា នឹង​កើតឡើង​ក្នុង​ទីណា វេទនាខន្ធ​របស់​សត្វ​នោះ នឹង​កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ រូបក្ខន្ធ​របស់​ពួក​អសញ្ញ​សត្វ​នោះ នឹង​កើតឡើង​ក្នុង​ទីនោះ ឯវេទនាខន្ធ​របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ រូបក្ខន្ធ​របស់​ពួក​បញ្ចវោការ​សត្វ​នោះ នឹង​កើតឡើង​ផង វេទនាខន្ធ​នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ​របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា រូបក្ខន្ធ​របស់​សត្វ​នោះ នឹង​កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ វេទនាខន្ធ​របស់​ពួក​អរូបព្រហ្ម​នោះ នឹង​កើតឡើង​ក្នុង​ទីនោះ ឯរូបក្ខន្ធ​របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ វេទនាខន្ធ​របស់​ពួក​បញ្ចវោការ​សត្វ​នោះ នឹង​កើតឡើង​ផង រូបក្ខន្ធ​នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
 [១៣២] រូបក្ខន្ធ​របស់​សត្វ​ណា នឹង​មិនកើត​ឡើង វេទនាខន្ធ​របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ដែរ​ឬ។ សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​អរូបព្រហ្ម​ហើយ នឹង​បរិនិព្វាន រូបក្ខន្ធ​របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ រូបក្ខន្ធ​របស់​ពួក​សត្វ​ជា​បច្ឆិមភព​នោះ នឹង​មិនកើត​ឡើង​ផង វេទនាខន្ធ នឹង​មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត វេទនាខន្ធ​របស់​សត្វ​ណា នឹង​មិនកើត​ឡើង រូបក្ខន្ធ​របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637825323866092898
ទៅកាន់ទំព័រ៖