ព្រះត្រៃបិដក ភាគ ៨៧

 [១៣៣] រូបក្ខន្ធ នឹង​មិនកើត​ឡើង​ក្នុង​ទីណា វេទនាខន្ធ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ នឹង​កើតឡើង។ មួយ​យ៉ាង​ទៀត វេទនាខន្ធ នឹង​មិនកើត​ឡើង​ក្នុង​ទីណា រូបក្ខន្ធ នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ នឹង​កើតឡើង។
 [១៣៤] រូបក្ខន្ធ​របស់​សត្វ​ណា នឹង​មិនកើត​ឡើង​ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ រូបក្ខន្ធ​របស់​ពួក​អរូបព្រហ្ម​នោះ នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ ឯវេទនាខន្ធ​របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ រូបក្ខន្ធ​របស់​ពួក​សត្វ​ជា​បច្ឆិមភព​នោះ នឹង​មិនកើត​ឡើង​ផង វេទនាខន្ធ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ​របស់​សត្វ​ណា នឹង​មិនកើត​ឡើង​ក្នុង​ទីណា រូបក្ខន្ធ​របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ វេទនាខន្ធ​របស់​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ ឯរូបក្ខន្ធ​របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ វេទនាខន្ធ​របស់​ពួក​សត្វ​ជា​បច្ឆិមភព​នោះ នឹង​មិនកើត​ឡើង​ផង រូបក្ខន្ធ​នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [១៣៥] រូបក្ខន្ធ របស់​សត្វ​ណា កើតឡើង វេទនាខន្ធ របស់​សត្វ​នោះ កើតឡើង​ហើយ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ​របស់​សត្វ​ណា កើតឡើង​ហើយ រូបក្ខន្ធ​របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637825324154217500
ទៅកាន់ទំព័រ៖