ព្រះត្រៃបិដក ភាគ ៨៧
ពួកសត្វទាំងពួងកាលច្យុត ចូលទៅកាន់អរូបភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព ចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយផង រូបក្ខន្ធ កើតឡើងផង។
[១៣៦] វេទនាខន្ធ របស់សត្វណាកើតឡើង សញ្ញាខន្ធរបស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធរបស់សត្វណា កើតឡើងហើយ វេទនាខន្ធរបស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងពួង កាលច្យុត ចូលទៅកាន់អសញ្ញសត្វ សញ្ញាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយផង វេទនាខន្ធកើតឡើងផង។
[១៣៧] រូបក្ខន្ធ កើតឡើងក្នុងទីណា វេទនាខន្ធ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធកើតឡើងក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបក្ខន្ធកើតឡើងផង វេទនាខន្ធ កើតឡើងហើយផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត
ID: 637825324406484642
ទៅកាន់ទំព័រ៖