ព្រះត្រៃបិដក ភាគ ៨៧
វេទនាខន្ធកើតឡើងហើយ ក្នុងទីណា រូបក្ខន្ធ កើតឡើងក្នុងទីនោះដែរឬ។ វេទនាខន្ធ កើតឡើងហើយ ក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនកើតឡើងក្នុងទីនោះទេ វេទនាខន្ធកើតឡើងហើយផង រូបក្ខន្ធកើតឡើងផង ក្នុងបញ្ចវោការភពនោះ។
[១៣៨] វេទនាខន្ធ កើតឡើងក្នុងទីណា សញ្ញាខន្ធកើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធកើតឡើងហើយ ក្នុងទីណា វេទនាខន្ធ កើតឡើងក្នុងទីនោះដែរឬ។ អើ។
[១៣៩] រូបក្ខន្ធរបស់សត្វណា កើតឡើងក្នុងទីណា វេទនាខន្ធរបស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់បញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងផង វេទនាខន្ធ កើតឡើងហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកអរូបព្រហ្ម កាលច្យុតចាកបញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ
ID: 637825324734297216
ទៅកាន់ទំព័រ៖